ឡានទើបទិញទើបបាន ១០ថ្ងៃ មិនទាន់បានធ្វើស្លាកលេខ ប៉ូលីសផាក ពិន័យចំនួន 400000៛ ម្ចាស់បង្ហោះហ្វេសបុក ថា “ហុតឈាមគ្នាទាំងរស់ពេកហើយ”
យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា សុីម ចាន់សុី បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ហុតឈាមគ្នាទាំងរស់ពេកហើយ នេះជាសកម្មភាពប៉ូលីសចរាចរណ៍ខេត្តសៀមរាប ចំណុចផ្លូវ60ម ទី02/07/2019. ដែលលោកបានឃាត់ឡានទើបទិញបាន10 ថ្ងៃហើយពិន័យចំនួន400000៛ ដោយឡានគ្មានស្លាកលេខ ដោយហេតុថាលើសការកំណត់ចំនួន3ថ្ងៃ ។គាត់ថា សារាចរណ៍ថ្មីឡានជិះគ្មានស្លាកលេខបានតែ7ថ្ងៃពីទិញ។ មានរាស្រ្តជាច្រើនកំពុងជួបបញ្ហានេះ សូមលោកមេប៉ូលីសជួយមើលផង តើឡានគ្មានស្លាកលេខអាចជិះបានប៉ុន្មានថ្ងៃបន្ទាប់ពីទិញ? ចុះធ្វើស្លាកលេខ 7ថ្ងៃរួចរាល់អត់?ជួយបកស្រាយផង អរគុណ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ