ក្រសួងអប់រំបង្ហាញមុខវិជ្ជាជម្រើសក្នុងការប្រឡងបាក់ឌុប នាពេលខាងមុខនេះ
(ភ្នំពេញ)៖នៅមុននេះបន្ដិច ក្រសួងអប់រំយុវជន និងកីឡា បានចេញចេញព័ត៌មានស្ដីពី វិញ្ញាសានៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៩នេះ។
ដោយក្នុងនោះតាមការបញ្ជាក់នៅក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា សម្រាប់មុខវិជ្ជាជម្រើសក្នុងការប្រឡងមាន៖
១. សម្រាប់ថា្នក់វិទ្យាសាស្ដ្រ៖ ប្រវត្ដិវិទ្យា
២. សម្រាប់ថា្នក់វិទ្យាសាស្រ្ដសង្គម៖ ផែនដី និងបរិស្ថានវិទ្យា
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ និងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខ៕
កែសម្រួល៖ ស៊ាងម៉ី