ជប៉ុនប្រកាសអាសន្នជាបន្ទាន់ បង្ខំឱ្យប្រជាជនជាង១លាននាក់ជម្លៀសខ្លួនចេញពីកន្លែងទឹកជំនន់
នេះបើយោងតាមសារពត៏មានបរទេសJapantime បានចេញផ្សាយថាភ្លៀងធ្លាក់យ៉ាងខ្លំាងបង្កអោយទៅជាទឹកជំនន់នៅក្នុងទីក្រុង Kagoshimaហើយពេលនេះអជ្ញាធរនៃប្រទេសបានចេញប្រកាសអាសន្នឲ្យពលរដ្ឋជិត១លាននាក់ជម្លៀសខ្លួននៅកាន់សុវត្ថិភាព។
ភ្លៀងមានកម្ពស់ប្រហែលជា៩០០មីលីម៉ែត្របានធ្លាក់មកលើកោះ Kyushu ដែលមានទីក្រុង Kagoshima ចាប់តាំងពីចុងខែមិថុនាមក។ លើសពីនេះទៀត ភ្នាក់ងារឧតុនិយម បានព្យាករណ៍ថាភ្លៀងអាចនឹងធ្លាក់រហូតដល់ថ្ងៃព្រហស្បតិ៍ ហើយបង្កើនហានិភ័យខ្ពស់ពីទឹកជំនន់ និងបាក់ដីដែលបង្កអាចបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ពលរដ្ឋក្នុងតំបន់ ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ Japantime