ក្ដៅៗ !បុរសម្នាក់ដែលយកទង់ជាតិខ្មែរមកលេងសើច ពេលនេះ….
អ្នកទាំងអស់គ្នាប្រាកដជាបានដឹងរួចហើយដោយ កាលពីថ្មីៗនេះ មានគណនីយ្យឈ្មោះ Ong SonAn បានសរសេរអក្សរបែបនេះដាក់ទង់ជាតិនោះ ក្រោយពីឃើញបែបនេះក៏មានមហាជនជាច្រើនបានប្រតិកម្ម។
សូមបញ្ជក់ផងដែរថាក្រោយពីមានមហាជនប្រតិកម្មច្រើនបែបនេះ មិនបង្អង់យូ ម្ចាស់គណនីយ្យបានចេញវិដេអូរបកស្រាយថា មានគេហែកគណនីហ្វេសប៊ុករបស់គាត់។
ស្រាប់តែថ្មីៗនេះ គណនីហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហោះថា៖
<<ពេលនេះប្អូនប្រុសត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅ ស្នងការដ្ឋានរដ្ឋបាលខេត្តសៀមរាបហើយ រហូតមកទល់ពេលនេះនៅមិនទាន់ចេញមកវិញទេ។ សម្លេងយំរបស់ម្តាយរបស់គាត់ដែលបានខលមកនាងខ្ញុំដោយនិយាយទាំងខ្សឹកខ្សួលក្នុងភាពស្ត្រីចំណាស់ដែលមានជំងឺប្រចាំខ្លួនរួមទាំងរបួសបាក់ឆ្អឹងដៃទាំងសងខាងដោយគ្រោះថ្នាក់ផងគឺពិតជាអាណិតពួកគាត់ណាស់ ។ សូមបងៗសមត្ថកិច្ចជំនាញជួយសើបរឿងនេះអោយបានច្បាស់ផង ព្រោះ ពេលនេះម្តាយ និង ប្អូនប្រុសរបស់គាត់កំពុងរង់ចាំដំណឹងរបស់គាត់នៅទីនោះ ។ បើគាត់ពិតជាធ្វើដូច្នេះមែនសូមធ្វើតាមច្បាប់ចុះ>>៕
អត្ថបទដោយ៖ កែវ ច័ន្ទសុផាវរុណ