លោក អ៊ុំ សំអាន ចោទលោក ហ៊ុន សែន ថាបានបញ្ជាអោយសម្លាប់បាតុករ រួមទាំងធ្វើគត់ព្រះសង្ឃ
ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានចោទលោក ហ៊ុន សែន ថាបានបញ្ជាអោយសម្លាប់បាតុករ រួមទាំងធ្វើគត់ព្រះសង្ឃក្នុងមហាបាតុកម្មបដិសេធលទ្ធផលបោះឆ្នោតនិងទាមទារអោយលោក ហ៊ុន សែន ចុះចេញពីតំណែងឆ្នាំ១៩៩៨។
លោក អ៊ុំ សំអាន បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅរសៀលថ្ងៃទី៣ ខែកក្កដា នេះថា លោក ហ៊ុន សែន បានបញ្ជាអោយសម្លាប់បាតុករ រួមទាំងធ្វើគត់ព្រះសង្ឃក្នុងមហាបាតុកម្មបដិសេធលទ្ធផលបោះឆ្នោតនិងទាមទារអោយលោក ហ៊ុន សែន ចុះចេញពីតំណែងឆ្នាំ១៩៩៨។
លោកបន្តថា ខ្ញុំជាថ្នាក់ដឹកនាំនិស្សិតនាពេលនោះ ដែលបានដឹកបាតុករនិស្សិត បានចូលរួមស្រាវជ្រាវជាមួយអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានរកឃើញ ការស្លាប់របស់បាតុករនិស្សិត ព្រះសង្ឃនិងប្រជាពលរដ្ឋប្រមាណ៥០ នាក់ ទាំងក្នុងកំឡុងពេលបាតុកម្ម និងចាប់ទៅសម្លាប់រួចកប់នៅក្រៅក្រុង ចងស្លាបសេកធ្វើគត់ព្រះសង្ឃដោយបោះទំលាក់ទឹកទន្លេមេគង្គ។
អត្ថបទ៖ សុខ លាភ