ដឹងទីតាំងបង្កើត ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរីហើយ
(មណ្ឌលគីរី)៖ យោងតាមរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ខេត្តមណ្ឌលគិរី និងបង្កើតព្រលានយន្តហោះថ្មី ពេលនេះដឹងច្បាស់ទាំងទីតាំងផងដែរ ថាស្ថិតនៅ ស្រុកអូរាំង នៃខេត្តភាគភាគឦសាន នៅផ្ទៃដីប្រមាណ ៣០០ហិកតា ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យសិក្សាគម្រោងអាកាសយានដ្ឋាន សាងសង់នៅខេត្តភាគឦសាន ខេត្តមណ្ឌល គិរីឬរតនគិរី ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ភ្ញៀវទេសចរ និងដើម្បីប្រែក្លាយខេត្តភាគឦសានទៅជាប៉ូលសេដ្ឋកិច្ចចម្បងមួយក្នុងប្រទេស។
គម្រោងសិក្សានៅខេត្តមណ្ឌលគិរីត្រូវបានប្រកាសកាលពីខែមេសាកន្លងទៅ ដែលស្ថិតក្នុងផែនការមេនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តភាគឦសាន។ ជាដំណាក់កាលដំបូង អាកាសយានដ្ឋាននឹងត្រូវប្រើសម្រាប់ការធ្វើដំណើរក្នុងស្រុក ៕
កែសម្រួល៖ ស៊ាងម៉ី