នៅខេត្តសៀមរាប ជប៉ុនបោះទុនវិនិយោគជាង ៧លានដុល្លារ បង្កើតកន្លែងកម្សាន្តដ៏ធំមួយ

(សៀមរាប)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន អង្គរ អាយ ខមភេនី លីមីធីត (Angkor Eye Company Limited) ដែលជាក្រុមហ៊ុនជប៉ុន មានសារជីវកម្មក្នុងប្រទេសកម្ពុជា បានសម្រេចបោះទុនវិនិយោគប្រមាណ ៧.២លានដុល្លារអាមេរិក សម្រាប់ការសាងសង់កន្រ្តកវិលដ៏ថ្មីស្រឡាងមួយ មានកម្ពស់ ៨៥ម៉ែត្រ ក្នុងបរិវេណផ្សារ និងសួនកម្សាន្ត Box Vill ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថា កន្រ្តកវិល Angkor Eye ខាងលើននេះ បានសាងសង់ក្នុងកម្ពស់ ៨៥ម៉ែត្រ មាន៤៨កន្ត្រក ដែល​អាច​ផ្ទុកភ្ញៀវទេសចរបាន ១៩២នាក់​ក្នុងពេលតែមួយ ហើយភ្ញៀវទេសចរម្នាក់នឹងត្រូវប្រើ​ពេល​វេលា ១៨នាទី សម្រាប់ការជិះមួយជុំ។ ពេលជិះកន្ត្រកវិកកម្សាន្តលើ​អាកាស ភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពទីរួមខេត្តសៀមរាប ហើយអាចផ្តិតយករូបភាព​និងទេសភាពដ៏ស្រស់ត្រកាល ជាពិសេសអាចមើលឃើញប្រាង្គប្រាសាទអង្គរវត្ត ទិដ្ឋភាព​បៃតង​នៃវាលស្រែពីលើអាកាស ផងដែរ ៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds