លោក គួច ចំរើន មានគម្រោងបង្វែររថយន្តដឹកកុងតឺន័រ ឲ្យទៅតាមផ្លូវស្ទឹងហាវវិញ ដើម្បីជួយកាត់បន្ថយការស្ទះចរាចរណ៍ តាមផ្លូវជាតិលេខ៤

ព្រះសីហនុ ៖ បន្ទាប់ពីឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន គ្រោងបង្វែរ​កុង​តឺន័រ ឲ្យទៅតាមផ្លូវស្ទឹងហាវវិញ និងបញ្ហាមួយទៀតគឺចង់សិក្សាផ្លូវមួយខ្សែចេញពី ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ខេត្តព្រះសីហនុ រាម កាត់តាមអូរត្រេះមក ក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយ​ការ​កកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ៤។

ការប្រកាសបែបនេះនៅពេលដែលលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះ​សី​ហនុ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តព្រះសីហនុ។

លោក គួច ចំរើន បានថា «ជំហានដំបូងសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយហើយ បានឱ្យក្រុម​ការ​ងារ​បច្ចេកទេសសិក្សាពីប្រពន្ធលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់មានដូចជា៖ ទី១-ប្រវែងលូ, ទី២- តម្លៃ​នៃ​ការសាងសង់, ទី៣-ប្រើរយៈពេល នៃការសាងសង់ និងទី៤-ការវិនិយោគប្រពន្ធលូទឹកកខ្វក់ និងលូរទឹក​ភ្លៀង។

លោកអះអាងថា «បញ្ហាខ្សាច់សមុទ្រយក មកលាយជាមួយខ្សាច់កំពង់ស្ពឺ ក៏ជាបញ្ហាប្រឈម​ដល់ការ​ដ្ឋាន​សំណង់នានា ក្នុងក្រុងព្រះសីហនុ តម្រូវឱ្យក្រុមការងារសិក្សា ផលប៉ះពាល់​ដល់ការដ្ឋាន​សំណង់​នា​នា​ក្នុងក្រុងព្រះសីហនុ»

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds