ខ្សែរថភ្លើងត្រង់ពីភ្នំពេញ ទៅទីក្រុងបាងកក នឹងត្រូវបានភ្ជាប់ឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅព្រំដែន

ខ្សែរថភ្លើងពីទីក្រុងបាងកក មកព្រំដែនកម្ពុជាបានចាប់ផ្ដើមបើកដំណើរសេវាកម្មនៅកាលពីម្សិលមិញ ដោយមានខ្សែរត់ ៤ ជើងក្នុងមួយថ្ងៃ ហើយ ២ជើង ក្នុងទិសដៅតែមួយ។ ខណៈពេលដែលកម្ពុជាបានបើកដំណើរការឡើងវិញនៅខ្សែរថភ្លើងពីភ្នំពេញ ទៅប៉ោយប៉ែតដែលមានចម្ងាយត្រឹមតែ ៦ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃនៅតំបន់ បានខ្លងលុក ដោយខ្សែរថភ្លើងកម្ពុជាធ្លាប់រត់ពីខេត្តបាត់ដំបងឆ្លងកាត់ព្រំប្រទល់ទៅកាន់តំបន់ អារុណយ៉ាប្រាថេត មុនពេលការបញ្ចប់សង្រ្គាមស៊ីវិលក្នុងឆ្នាំ ១៩៧៤។

យោងតាមរដ្ឋមន្ត្ផ្រីផ្នែកដឹកជញ្ជូនប្រទេសថៃបានឲ្យដឹងថា ទំនាក់ទំនងផ្លូវរថភ្លើងត្រង់រវាងប្រទេសទាំងពីរអាចត្រូវបានដំណើរការឡើងវិញនៅពេលដែលផ្លូវរថភ្លើងត្រូវបានតភ្ជាប់រួច ដោយការតភ្ជាប់ផ្លូវរថភ្លើងនេះ នឹងជួយសម្រួលពាណិជ្ជកម្មដែលឆ្លងកាត់ព្រំដែន និងជំរុញវិស័យទេសចរណ៍នៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសផងដែរ។

ទោះយ៉ាងណាក៏ដោយអ្នកវិភាគឯករាជ្យនៅតំបន់មេគង្គបាននិយាយថា មិនមានផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ឬ ទេសចរណ៍ពីការតភ្ជាប់បណ្តាញរថភ្លើងថៃ-កម្ពុជាតាមរយៈ អារុណយ៉ាប្រាថេត នាពេលអនាគតទេ ព្រោះទាក់ទងនឹងការចំណាយលើការដឹកជញ្ជូន និងសេវាពាណិជ្ជកម្ម ការដឹកជញ្ជូនរវាងប្រទេសទាំងពីរមិនមានភាពទាក់ទាញ ដោយរថភ្លើងពីប៉ោយប៉ែតទៅភ្នំពេញត្រូវប្រើពេល ១២ម៉ោង បើប្រៀបធៀបទៅនឹងឡានដឹកទំនិញ ឬ រថយន្តក្រុងពីព្រំដែនថៃដែលចំណាយពេលត្រឹមតែ ៧ម៉ោង ប៉ុណ្ណោះ ដើម្បីទៅដល់រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា តួលេខចុងក្រោយបំផុតបានបង្ហាញថាពាណិជ្ជកម្មទ្វេភាគីនៅច្រកព្រំដែនបានកើនឡើងទ្វេដងពីចំនួន ២៣ ពាន់លានបាតនៅឆ្នាំ ២០០៨ ដល់ជិត ៦០ ពាន់លានបាតនៅឆ្នាំ ២០១៨ផងដែរ ។ លើសពីនេះកាលពីខែមេសា នាយករដ្ឋមន្រ្តីប្រចាំប្រទេសទាំងពីរបានបង្ហាញពីគោលបំណងរបស់ខ្លួន ដោយចង់ឃើញពីការដំណើរការសេវារថភ្លើងដែលតភ្ជាប់ឡើងវិញ ដោយធ្វើដំណើរនៅលើរថភ្លើងរបស់ថៃដែលបានផ្តល់មកឲ្យប្រទេសកម្ពុជា ឆ្លងកាត់ព្រំដែនមកប៉ោយប៉ែតថែមទៀតផង៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds