សិង្ហបុរីចំណាយប្រាក់ជិត ៣០ លានដុល្លារ ដើម្បីបង្កើតប្រព័ន្ធ 5G ប្រើពេញប្រទេស

សិង្ហបុរីនឹងចំណាយប្រាក់ ៤០ លានដុល្លារសឹង្ហបុរី (២៩,៥៤៧,០០០ ដុល្លារអាមេរិក) ដើម្បីបង្កើតប្រព័ន្ធអេកូ 5G មួយ ដែលជាប្រព័ន្ធសម្រាប់ប្រើប្រាស់អ៊ីនធឺណិតល្បឿន 5G និងជាចង្កោមប្រព័ន្ធប្រតិបត្តិការណ៍សំខាន់ៗជាច្រើនទៀត។ បើយោងតាមលោក Iswaran រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានរបស់សិង្ហបុរីបានឲ្យដឹងថា នៅក្នុងដំណាក់កាលសាកល្បងគេនឹងបើកឲ្យប្រើប្រាស់អ៊ីនធឺណិតល្បឿន 5G នៅតាមតំបន់សំខាន់ៗមួយចំនួនសិនដូចជា តំបន់ការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម ហើយបន្ទាប់ពីការសាកល្បងនេះបញ្ចប់ទៅដោយជោគជ័យគេនឹងបើកឲ្យប្រើប្រាស់យ៉ាងទូលំទូលាយតែម្តង ពោលគឺអ៊ីនធឺណិតល្បឿន 5G នឹងមាននៅពេញសិង្ហបុរីតែម្តង។

យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CHANNELNEWSASIA បានព្យាករណ៍ថា យ៉ាងយូរគឺត្រឹមដើមឆ្នាំ ២០២០ ប៉ុណ្ណោះ សិង្ហបុរីនឹងមានអ៊ីនធឺណិតល្បឿន 5G ប្រើទូទាំងប្រទេសហើយ ព្រោះថារហូតមកទល់នឹងពេលនេះរដ្ឋាភិបាលសិង្ហបុរីបានអភិវឌ្ឍន៍គម្រោងប្រព័ន្ធអេកូ 5G របស់ខ្លួនស្ទើរតែបាន ១០០% ទៅហើយ។ ការបង្កើតបានប្រព័ន្ធអេកូ 5G នេះគឺជាសញ្ញាមួយបង្ហាញថា វិស័យបច្ចេកវិទ្យារបស់សឹង្ហបុរីបានរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ CHANNELNEWSASIA

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds