គិតដល់ម៉ោងជាង៦ព្រឹកអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយសាលាទួនហ្វាសង្កាត់អូរឡាំពិ មិនទាន់រលត់នៅឡើយ
ភ្នំពេញ ៖ អគ្គីភ័យដែលបានឆេះ និងលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅជាប់របងសាលារៀនចិន ទួនហ្វា ស្ថិតតាមបណ្ដោយផ្លូវលេខ ១៧៣ កែងផ្លវ ក្នុងសង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ តាំងពីម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមវេលាម៉ោងជាង៦ភ្លឺថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០១៩ នេះ ភ្លើងនៅមិនទាន់រលត់នៅឡើយ ។
ខណៈដែលកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យនិងអាជ្ញាធរខណ្ឌចំការមន កំពុងតែដុតដៃដុតជើងជាខ្លាំង ពេញមួយរាត្រី។
យ៉ាងណាយើងមិនទាន់ដឹងថាករណីអគ្គីភ័យនេះកើតឡើង បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ៕
អត្ថបទ៖ សុខ លាភ