លោក សម រង្ស៊ី ទាមទារ លក្ខខណ្ឌ៧ចំណុច ឲ្យពលរដ្ឋខ្មែរ

 

ភ្នំពេញ៖ លោក សម រង្ស៊ី បានស្នើឲ្យប្រជាពលរដ្ឋខ្មែរ ជួយផ្សព្វផ្សាយខិត្តប័ណ្ណ នូវលក្ខខណ្ឌចំនួន​៧ចំ​ណុច ដែលលោកបានអះអាងថា នឹងទាមទារឲ្យពលរដ្ឋ ពេលលោកត្រឡប់មកស្រុកខ្មែរវិញ នា​ពេល​ខាង​​មុខនេះ។

លក្ខខណ្ឌទាំង៧ រួមមាន៖

១- ស្តារលទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
២- រក្សាអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបសដើម្បីឆ្នាំងបាយរបស់កម្មករ កម្មការិនី។ ​ស​ហភាព​អឺរ៉ុប​ទាមទារអោយដោះលែងលោក កឹម សុខា និងបើកផ្លូវអោយ​គណបក្សសង្គ្រោះ​ជាតិ​រស់​ឡើ​ង​វិញ។
៣-ផ្តល់ដីធ្លី និងផ្ទះរបស់​ជនរងគ្រោះ ​ដែលបានបាត់បង់ដោយ​ទ្រព្យសម្បត្តិ​ដោយអយុត្តិធម៌​ ពីសំណាករដ្ឋអំណាច និងជនខិលខូច។
៤-បំបាត់អំពើពុករលួយរបស់រដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍​ និងលើកស្ទួយជីវភាព​រស់នៅ​របស់​ជនក្រីក្រ​និងអ្នកទន់ខ្សោយ។
៦-ដោះស្រាយបញ្ហាបំណុលរបស់ប្រជាក្រីក្រ ដោយ​រឹបអូសទ្រព្យសម្បត្តិរបស់​មេដឹកនាំសព្វថ្ងៃ​ដើម្បី​យក​មកសងបំណុលជំនួសប្រជាពលរដ្ឋ។
៧-រៀបចំតុលាការឡើងវិញ​ ដើម្បីកំចាត់អំពើពុករលួយ​ ហើយ​ធានាអោយតុលាការនេះ​មាន ភាពឯករាជ្យ ភាពស្អាតស្អំ​ និងគតិយុត្តិធម៌។
៧-ការពារផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្ត្រខ្មែរ​ ដែលជាម្ចាស់ទឹកដីតែមួយគត់​លើទឹកដីប្រទេសកម្ពុជា៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds