ក្រុម​អ្នករក​ស៊ីក្នុង​វិស័យ​សំណង់ត្រូវក្រសួងដែនដី កោះហៅ​​មក​ប្រជុំ​នៅដើមខែនេះ

​ភ្នំពេញ​៖ ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​កោះហៅ​ក្រុម​អ្នករក​ស៊ីក្នុង​វិស័យ​សំណង់​ នៅក្នុង​ប្រទេស​កម្ពុជា​មក​ប្រជុំ​ និង​ពិភាក្សា​ការងារ​ផ្សេង​នៅដើម​សប្តាហ៍​នេះ​ បន្ទាប់ពី​មាន​ករណី​បាក់​ស្រុត​អគារ​កំពស់ ៧ជាន់​បណ្តាល​ឱ្យ​ស្លាប់​ និង​រង​របួល​ពលរដ្ឋខ្មែរ​ជាច្រើន​កាលពី​ចុងខែ​កន្លងមក​នេះ​។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចេញផ្សាយ​នៅ​ថ្ងៃទី១​ កក្កដា​នេះ​ ។

​សេចក្ដីប្រកាសព័ត៌មានបានអោយដឹងថា សូមអញ្ជើញ លោក​ឧកញ៉ា​ លោកជំទាវ​ លោក​ លោកស្រី​ ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ ប្រធាន​ក្រុម​ជាងសំណង់​ ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ និង​រូប​វ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​មក​ចូល​រួម​បកិ​ច្ច​ប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ ឆ្នាំ២០១៩ខាង​មុន​នេះ​ ក្រោម​អធិបតីភាព​ លោក​ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

គួររំលឹកថាថ្មីៗ នេះរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការអន្ដរក្រសួងដឹកនាំដោយលោក ជាសុផារ៉ា ឧប​នា​យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យគុណភាព​នៃអ​គារ​ក្រោម​ដីនៅខេត្តព្រះសីហនុភាគនិរតី ក្រោយពីមានហេតុការណ៍រលំបាក់អគារ ៧ជាន់នៅ​ខេត្តព្រះ​សីហនុ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds