HUAWIE រស់វិញហើយ! នៅអ៊ឺរុបទទួលបានការកុម្ម៉ង់ច្រើនណាស់
ស្មាតហ្វូនស៊េរី P30 Series ដែលមានដូចជា P30, P30 Lite និង P30 Pro (ទទួលបានការកម្ម៉ង់ទិញដឹកចេញ) អស់ជាង ១០ លានគ្រឿងក្នុងរយៈពេល ៨៥ ថ្ងៃទៅទឹកដីតំបន់អឺរ៉ុប គិតចាប់ពីខែមេសាដល់ខែមិថុនា ២០១៩។
ចំនួនលក់ដ៏ច្រើនសម្បើមនឹងប្រើពេលខ្លីនេះ បានបំបែកកំណត់ត្រា P20 Series។ ដោយកាលពីឆ្នាំ ២០១៨ ស្មាតហ្វូន P20 Series ត្រូវចាយពេលលើស ៨៥ថ្ងៃ ទើបអាចលក់បាន ១០លានគ្រឿង។ នេះបើយោងតាមការចុះផ្សាយផ្លូវការពីគេហទំព័រ Huawei ។
ចំពោះរបាយការណ៍នេះចេញផ្សាយការលក់នៅក្នុងសហរដ្ឋអាមរិកវិញ ធ្លាក់ចុះ ៤០% ខណៈដែលប្រទេសបណ្ដាសហភាពអឺរ៉ុបសម្រុកទិញ P30 Pro យ៉ាងសន្ធឹកសន្ធាប់។
ថ្មីៗនេះផងដែរ រដ្ឋាភិបាលអាមេរិក ហាក់បានបន្ទន់សម្ដីវិញ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន បន្តរកស៊ីជាមួយក្រុមហ៊ុន Huawei បានដូចមុន។ ដូចនេះគេរំពឹងថា ទីផ្សារអ្នកប្រើប្រាស់ស្មាតហ្វូន Huawei នៅសហរដ្ឋអាមេរិក អាចនឹងកើតឡើងវិញ ឬប៉ះប៉ូវយកចំណែកទីផ្សារដដែលត្រឡប់មកវិញ៕
កែសម្រួល៖ ស៊ាងម៉ី