លោក ចាន់ មករា នឹងអ្នកនាងចោម ក្វាន់ បានឧបត្ថម្ភថវិការ១៥០ដុល្លា ដល់គុនខ្មែរ ព្រឿង សុជាតិ
កីឡា ៖ បន្ទាប់ពីកីឡាករគុនខ្មែរព្រឿង សុជាតិ ដែលចេញទៅប្រកួតនៅសង្វៀនថៃក្នុងកម្មវិធី Muay Thai Super Champ កាលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ចប់ការប្រកួតសល់លុយតែ600បាត់ បេីគិតជាលុយដុល្លាមិនគិតទឹកស្មេីរ១៥ដុល្លា អ្នកតាមដានគុនខ្មែរលោក ចាន់ មករា ដែលជាថៅកែឃ្លាំងឡាន CMR បានឧបត្ថម្ភចំនួន១០០ដុល្លា និងអ្នកនាងចោម ក្វាន់ ចំនួន៥០ ដល់កីឡាករគុនខ្មែរ ព្រឿង សុជាតិ ។
ការប្រកាសបែបនេះ ក្រោយពី ម្ចាស់ហ្វេសបុកឈ្មោះ ធឿម សេងហៃ បានសរសេរនៅក្នុងហ្វេសបុកនៅព្រឹកថ្ងៃទី១ ខែកក្កដានេះថា ហេីមមុខ បែកច្រមុះ មិនដែរទៅប្រកួតនៅថៃ ទៅជាលេីកដំបូងគ្រាន់តែថ្លៃធ្វេីលិខិតឆ្លងដែន គ្រប់ល្មមម៉ាសងគេ អ្នកណាមិនអាណិត បេីប្រកួតចប់សល់លុយតែ៦០០បាត បេីគិតជាលុយដុល្លាមិនគិតទឹកស្មេីរ១៥ដុល្លាទៅវិញល្មមគ្រប់លុយទិញថ្នាំផឹក ប្រកួតបានល្អដែរបានស្មេីរកីឡាករថៃ ក្រោយចប់ពីការប្រកួតសល់លុយតែប៉ុណ្ណឹង។
ភ្លាមៗថៅកែឃ្លាំងឡាន CMR លោក ចាន់ មករា បានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា បេីរឿងនេះជាការពិត ហេីយ កីឡាករ ព្រឿង សុជាតិ មិនទាន់ ត្រលប់ទៅខ្មែរវិញទេ គាត់អាចឆាតមកខ្ញុំបន្តិចមក ខ្ញុំនៅថៃ ចង់ជួយ សោហ៊ុយគាតខ្លះ ? ប្អូនអាចជិះតាក់សុីពីកន្លែងប្អូនប្រកួតយប់មិញ មកសាផាន់ខ្វាយ (មន្ទីពេទ្យ ប៉ៅឡូ ) ប្រម៉ាណ២០នាទី ទេ ។
ជាមួយគ្នានេះដែរលោកបាន តបតាមខ្ទង់ផ្តល់មតិ ( Comment ) ថា លោកជួយគាត់ ព្រឿង សុជាតិ ១០០ ដុល្លា ខណៈបងស្រីចោម ខ្វាន់ ដែលត្រូវជាបងស្រីរបស់កញ្ញាដេនី ខ្វាន់ ជួយដល់ព្រឿង សុជាតិ ចំនួន៥០ ដុល្លាផងដែរ៕
អត្ថបទ៖ សុខ លាភ