លោកសម រង្ស៊ី ៖ លោក ហេង សំរិន មាន​បំណងចង់ប្តឹងលោកទៀត

ភ្នំពេញ ៖ ក្រោយពីគណបក្ស​ប្រជា​ជ​កម្ពុជា​​ប្រារព្ធ​ខួប​៦៨​ឆ្នាំ ​នៃ​ថ្ងៃ​បង្កើតបក្សនៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ ដែល​មានសម្តេច​​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជ​កម្ពុជា ​អញ្ជើញ​ចូលរួមផងដែរ​ អតីតប្រធាន​បក្សប្រឆាំង លោក​ សម ​រង្ស៊ី​ បានបង្ហោះវីដេអូររៀបរាប់ពាក់ពន្ធ​ប្រវត្តិរបស់​គណបក្សកាន់អំណាច​។​

លោក​ សម ​រង្ស៊ី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា បានបង្ហោះវីដេអូនៅក្នុងទំព័រហ្វេស​បុក​របស់​លោកនៅរសៀលថ្ងៃទី២៨ ខែមិថនា ដោយរៀបរាប់ពីប្រវត្តិរបស់បក្សកាន់អំណាច​មាន​កំណើត​មកពី​បក្សកុម្មុយ​នីស្ដ​ឥណ្ឌូចិន ដែលដឹកនាំដោយ ហូ ជីមិញ។ ហូ ជីមិញ អ្នកបង្កើត​បក្ស​កុម្មុយ​នីស្ត​ឥណ្ឌូចិន។ លោកថា ហូ ជីមិញ អនុវត្តនយោបាយឆ្ពោះមកទិសខាងលិច ដោយយកបានកម្ពុជាក្រោម ហើយ​វៀត​ណាម​​សព្វថ្ងៃកំពុងអនុវត្តនយោបាយនេះហើយនឹងឈានមកយកកម្ពុជាកណ្តាលនិងឡាវ ទៀត​នា​ពេល​អនាគត។

បន្ទាប់ពីបង្ហោះសារបានប៉ុន្មានថ្ងៃលោកសម រង្ស៊ី បានសរសេរតាមខ្ទង់ផ្តល់មតិយោបល់ ( Comment ) នៅរសៀល​ថ្ងៃទី៣០ ខែមិថុនានេះថា លឺសូរថាលោក ហេង សំរិន ប្រធានកិត្តិយស គណ​បក្សប្រ​ជា​ជន​កម្ពុជា មាន​បំណងចង់ប្តឹងខ្ញុំទៀត ពីព្រោះខ្ញុំបាននិយាយប៉ះពាល់កិត្តិយសគណបក្សគាត់ តាមរយៈវីដេអូ​ចុង​ក្រោយ​នេះ ដែលខ្ញុំបានបង្ហោះ ក្នុងទំព័រ Facebook របស់ខ្ញុំ។ ខ្ញុំស្វាគមន៍ឲ្យគាត់ប្តឹងខ្ញុំ ពីព្រោះអ្វីដែល​ខ្ញុំបាន​លើក​ឡើងក្នុងវីដេអូនេះ គឺជាហេតុការណ៍ប្រវត្តិសាស្ត្រ ដែលគ្មាននរណាអាចប្រកែកបាន៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds