ផ្សារទំនើប AEON III នឹងមានវត្តមាននៅតំបន់ ៦០ម៉ែត្រ

(ភ្នំពេញ)៖ គម្រោងផ្សារទំនើប AEON III របស់ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន គ្រោងនឹងចាប់ផ្តើម បុកគ្រឹះសាងសង់ នៅដើមឆ្នាំ ២០២០ខាងមុខនេះ ដែលស្ថិតនៅក្នុង​តំបន់ទី​ក្រុងរណប ING City មហាវិថីសម្តេច ហ៊ុនសែន។

ដែលត្រូវចំណាយពេលសាងសង់ត្រឹម២៤ខែ ស្មើនឹង​រយៈពេល២ឆ្នាំ​ឱ្យ​រួចរាល់គ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ថា កាលពី​ចុងឆ្នាំ២០១៨កន្លងទៅ​ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្សារ​ទំនើប​បាន​លើកឡើង​ថា​ ផ្សារ​ទំនើប​ AEON 3​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣​។ គម្រោង​ផ្សារ​ទំនើប​ AEON​ Mall 3​ នឹង​មានផ្ទៃ​ក្រឡា​សរុប​រហូតដល់​ទៅ​ ១៧៤​,០០០​ ម៉ែត្រការ៉េ​ ដែល​ធំជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប​ AEON​ 1 (៦៨០០០​ ម៉ែត្រការ៉េ​) និង​ផ្សារ​ទំនើប​ AEON​ 2 ខណ្ឌ​សែនសុខ​ (១០០០០០​ ម៉ែត្រការ៉េ​) ៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds