ប្រធាន ACU កំពុងពិចារណា រឿងប្តឹង លោកសាន្ត ប៊ុនធឿន ពាក់ព័ន្ធបញ្ហាដីធ្លីនៅកោះរ៉ុង
ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) កំពុងពិចារណា តើប្តឹង ឬមិនប្តឹងចាងហ្វាយ ABC សាន្ត ប៊ុនធឿន ទៅតុលាការ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានអោយដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងពិចារណា តើប្តឹង ឬមិនប្តឹងចាងហ្វាយ ABC សាន្ត ប៊ុនធឿន ជាចាងហ្វាងអ្នកសារព័ត៌មានសំឡេងស្នេហាជាតិ ទៅតុលាការ ពាក់ព័ន្ធបញ្ហាដីធ្លីនៅកោះរ៉ុង ដែលលោក សាន្ត ប៊ុនធឿន បានចុះទៅយកព័ត៌មានដល់ទីនោះ!”។
ការប្រកាសបែបនេះនៅក្នុងសន្និសីទកាសែតបង្ហាញអំពី “ករណីកោះរ៉ុង” ពាក់ព័ន្ធលោកឧកញ៉ា សុខ ប៊ុន និងគូកន៥នាក់ផ្សេងទៀតដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នាទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយ៕
អត្ថបទ៖ សុខ លាភ