ភរិយាលោក អេ ភូថង សង្ឃឹមឈ្នះ៥០% សម្រាប់គុនខ្មែរដែលចេញទៅប្រកួតនៅថៃ
អ្នកនាំអ្នកប្រដាល់គុនខ្មែរចេញទៅប្រកួតនៅកម្មវិធី Super Champ អ្នកស្រី សាំង សុមាលី ដែលជាភរិយារបស់លោក អេ ភូថង មិនទាន់មានជំនឿចិត្តលើគុនខ្មែរ ថាធ្វើបានល្អកម្រឹតណា ពេលចេញទៅប្រកួតនៅទឹកដីថៃ ។
ថ្លែងប្រាប់ សារព័ត៌មាន Fast News នៅព្រឹកថ្ងៃទី២៨ ខែមិថុនា នេះ អ្នកស្រី សាំង សុមាលី បានអោយដឹងថា ការចាកចេញទៅប្រកួតនៅឯទឹកដីថៃ នៅពេលនេះគឺសម្រាប់អ្នកស្រីសង្ឃឹមឈ្នះ៥០% ។ ខ្ញុំមិនទាន់ដឹងទេព្រោះយើងមិនទាន់បានឃើញកីឡាករគេវ៉ៃល្អប៉ុណ្ណានោះទេ ទាល់តែឡើងលើការប្រកួតទើបដឹង។ តែទោះបីយ៉ាងណា អ្នកស្រីសង្ឃឹមថា កីឡាករគុនខ្មែរទាំង៧ នាក់ធ្វើបានល្អ ក្នុងការប្រកួតមួយនេះ។
អ្នកប្រយុទ្ធគុនខ្មែរ៧រូបដែលចេញទៅប្រកួតនៅថៃ មាន យ៉េន ឌីណា, ទិត្យ សុវណ្ណគិរី, រិទ្ធិ ភូលូ, កំពែង ខ្មៅ, វ៉ាន់ វឿន, ព្រឿង សុជាតិ និង ហ៊ីម សេរី ការចេញដំណើរទៅប្រកួតកម្មវិធី Super Champ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ចាប់ពីម៉ោង៦និង២០នាទីល្ងាចតទៅ៕
អត្ថបទ៖ សុខ លាភ