បាត់មុខមួយរយៈ តាមពិត ដេននីក្វាន់ កំពុងតែមានជំងឹ ត្រូវសម្រាកមន្ទីរពេទ្យ!
ថៃ៖ តារាសម្តែង និងជាអ្នកជំនួញដ៏ពូកែ កញ្ញាដេននី ក្វាន់ បច្ចុប្បន្នកាន់តែកាកកប់ខាងនៅក្នុងការងារ រកពេលសម្រាកមិនចង់បាន រហូតបានប្រើប្រាស់ជីវិតមួយ ដ៏ឡូយឆាយខ្លាំងគួរឲ្យសរសើរ។
យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ ឃើញថាតារាស្រីរូបនេះហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ និងមិនសូវបង្ហាញមុខ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រជាច្រើនងឿងឆ្ងល់គ្រប់គ្នា។ តែពេលនេះក៏ស្រាប់តែ ទទួលបានដំណឹងថា នាងកំពុងតែធ្លាក់ខ្លួនឈឺ ចូលសម្រាកនៅមន្ទីរពេទ្យក្រៅប្រទេសកាលពីពេលថ្មីៗនេះ។
នៅក្នុងនោះផងដែរ ក៏មានបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹងស្ថានភាពជំងឺរបស់នាង ហើយក៏នាំគ្នាបានធ្វើការជូនពរដល់តារាស្រីរូបនេះជាច្រើន តាមរយៈបណ្តាញសង្គមជាច្រើនផងដែរ។
លើសពីនេះទៅទៀត នៅក្នុងនោះនាងក៏ទទួលបានការមើលថែ និងបារម្ភផ្តល់ភាពកក់ក្តៅយ៉ាងពេញលេញ ពីគូស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ទឹកចិត្តអនាគតស្វាមីនាងគ្រប់គ្នាតែម្តង៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ