OPPO ត្រៀមបញ្ចេញបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្នុងអេក្រង់នៅថ្ងៃនេះ

កាលពីដើមខែកន្លងទៅ ក្រុមហ៊ុន OPPO បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ ហើយថ្ងៃនេះOPPO នឹងបញ្ចេញបច្ចេកវិទ្យានេះនៅក្នុងពិពណ៌ MWC Shanghai។ OPPO បានឲ្យដឹងថា ខ្លួនចាប់ផ្តើមស្រាវជ្រាវបច្ចេកវិទ្យានេះតាំងពីឆ្នាំ២០១៧ ហើយបានចាប់ផ្តើមធ្វើអភិវឌ្ឍន៍កាលពីខែឧសភា ឆ្នាំ២០១៨។ កាមេរ៉ាបង្កប់ក្រោមអេក្រង់ទាមទារឲ្យកាមេរ៉ាដែលប្រើនោះមានទំហំ sensor ធំ, aperture ធំ និងកំរិត pixel ធំផងដែរ។

ឧបសគ្គមួយចំនួនចំពោះការបង្កប់កាមេរ៉ាក្នុងអេក្រង់ដែលត្រូវជួបប្រទះនោះគឺថា រូបភាពដែលថតដោយកាមេរ៉ាអាចជ្រុះសាច់រូបភាពខ្លះដូចមានពណ៌អាចខុសធម្មជាតិ មានចំណាំងផ្លាតពីអេក្រង់ និងពន្លឺចូលខ្សោយជាដើម ដោយសារតែពន្លឺត្រូវឆ្លងកាត់អេក្រង់ ហើយទើបរត់ទៅរកកាមេរ៉ា។ បើទោះបីជាមានកាមេរ៉ាបង្កប់ខាងក្រោមមែន ប៉ុន្តែអេក្រង់ ដែលក្រាលពីលើនោះនៅតែអាចប៉ះបញ្ជាបានដដែល ហើយមានផ្ទៃលាតដល់គែម និងមិនមានក្បាលឆក ឬកាមេរ៉ាហូតចុះឡើងឡើយ។ OPPO បានឲ្យដឹងទៀតថា មុខងារ face unlock, portrait, smart beauty និងមុខងារល្បីជាច្រើនរបស់ OPPO នៅតែអាចប្រើបាននៅលើកាមេរ៉ាបង្កប់ក្រោមអេក្រង់ដដែល ហើយក្រុមហ៊ុនក៏បំពាក់អាវក្រោះការពារទឹកផងដែរ។

យើងរង់ចាំមើលថារូបភាពដែលថតពីកាមេរ៉ានេះ មានគុណភាពយ៉ាងណាទៅ? ៕

https://mobile.twitter.com/oppomobileindia/status/1143789431360561152?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1143789431360561152%7Ctwgr%5E393039363b636f6e74726f6c&ref_url=https%3A%2F%2Fkhmernote.com%2Fnews%2F46067

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds