ពាក់កណ្ដាលឆ្នាំ២០១៩ វៀតណាមកើបលុយពីវិស័យទេសចរណ៍បានជាង៣ពាន់លានដុល្លារ
(វៀតណាម)៖
ត្រឹមឆមាសដំបូងក្នុងឆ្នាំនេះទីក្រុងហូជីមិញ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤.២ លាននាក់បើប្រៀបធៀបទៅនឹងឆ្នាំមុន ពោលគឺចំនួនកើនឡើង ១០.១% ខណៈដែលចំនួនភ្ញៀវទេសចរសរុបដែលចូលមកកាន់ទីក្រុងនេះមាន ១៧ លាននាក់ រួមទាំងភ្ញៀវទេសចរក្នុងស្រុកចំនួន ១២.៨ លាននាក់ ដែលសម្រេចបាន ៤០% នៃទិសដៅដែលគេបានកំណត់សម្រាប់ឆ្នាំ ២០១៩នេះ ។ ដោយទីក្រុងហូជីមិញមានគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិ ៨.៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ៣២.៧៧ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ១៤% និង ១៣% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។
ក្នុងអំឡុងពេលដូចគ្នានោះដែរ វិស័យបដិសណ្ឋារកិច្ចរបស់ទីក្រុងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ៧៣ លានលានដុង (ប្រហែល ៣.១៥ ពាន់លានដុល្លារ) ពោលគឺកើន ១៦.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នេះ នាយកដ្ឋានទេសចរណ៍ នឹងធ្វើការជំរុញដល់យុទ្ធនាការទីផ្សារ និងការផ្សព្វផ្សាយ ជាពិសេសអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ឲ្យកាន់តែច្រើន ដើម្បីធ្វើឱ្យទីក្រុងក្លាយជាតំបន់ទាក់ទាញសម្រាប់វិស្សមកាលនាពេលខាងមុខនេះ។
នាយកដ្ឋានទេសចរណ៍រំពឹងថាប្រាក់ចំណូលពីវិស័យទេសចរណ៍នៅឆ្នាំនេះនឹងកើនឡើង ១៤.៥% បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួនត្រឹមតែ៦.៥៦ ពាន់លានដុង។ ហេតុដូច្នេះហើយនាយកដ្ឋាននឹងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅស្រុក Cu Chi និងគំរូអេកូទេសចរណ៍នៅស្រុក Thanh An តំបន់ Can Gio ទៀតផង៕
កែសម្រួល៖ ស៊ាងម៉ី