លោក យន្ត មីន ត្រូវបានតម្លើងផ្កាយ៤ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ
ភ្នំពេញ៖ យន្ត មីន ដែលជាអតិតអភិបាលខេត្ត ព្រះសីហនុ បានទទួលស្គាល់នូវរាល់កំហុសឆ្គង របស់ខ្លួនដែល បានកើតឡើងកន្លងមក ដែលធ្វើឲ្យប្រជាជនព្រះសីហនុ មានការលំបាក់កន្លងមក លោកក៏បានធ្វើការសំទោសជាសារធារណះហើយពេលនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលត្រូវផ្ទេរភារកិច្ចចេញនោះ ត្រូវបានតម្លើងផ្កាយ៤ (នាយឧត្តមសេនីយ៍) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ!។ នោះបើយោងតាមលិខិតរបស់ប្រមុខរដ្ឋាភិបាល ថ្វាយព្រះមហាក្សត្រនៃកម្ពុជា។
ការផ្ទេតំណែងលោក យន្ត មីន នេះគឺដោយសារតែកំហុស និងការធ្វេសប្រហែស របស់លោកដែលធ្វើឲ្យកើតមានហេតុការណ៍ រលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ កាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់៕