លោក ឡៅ ម៉ុហៅ ថា​ការតែងតាំងលោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ​ធ្វើអោយខូច​ឈ្មោះ​រដ្ឋាភិ​បាល​ទាំងមូល​

(ភ្នំពេញ)៖បន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើ​ទេស​រដ្ឋមន្ដ្រី។ អ្នកវិភាកបញ្ហាសង្គមលោកបណ្ឌិត ឡៅ ម៉ុហៅ ថា​ការតែងតាំងនេះ​ធ្វើអោយខូច​ឈ្មោះ​រដ្ឋាភិ​បាល​ទាំងមូល​។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គហ្វេសបុកថា តើត្រូវទេ តែង​តាំង​ទេសរដ្ឋមន្ត្រីមួយរូបដែលនាយករដ្ឋមន្ត្រីដកហូតពីមុខតំណែង និងប្រកាសខ្លាំងៗថា “ខ្វះការទទួល ខុសត្រូវនិងភូតភរ” ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋាន:ស្មើទេសរដ្ឋមន្ត្រី នោះ?


លោកបន្ថែមថា ការធ្វើដូចនេះ ខូចឈ្មោះរាជរដ្ឋាភិបាល​ ខូចឈ្មោះនាយករដ្ឋមន្ត្រី​ដែលជាប្រមុខ​រាជ​រដ្ឋា​ភិ​បាល អស់ហើយបើធ្វើតែយ៉ាងនេះ ។ ខូចឈ្មោះ គេលែងគោរព គេលែងទុកចិត្ត គេលែងស្តាប់។

គួរបញ្ជាក់ផងដែរថា ការផ្ដល់តួនាទីថ្មី ជូនលោក ញឹម វណ្ណដា ខាងលើនេះ បានកើតឡើងភ្លាមៗ បន្ទាប់​ពី​លោកត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ប្រកាសដកចេញពីតួនាទីទេសរដ្ឋមន្ដ្រី និងជា​អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open