វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងត្រូវចាប់ខ្លួន ករណីប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក

កំពង់ឆ្នាំង៖ នគរបាលតាមចាប់ខ្លួន វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយរង​ការ​ចោទ​ថា បានប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩។

លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង  បានអោយដឹងថា​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២​០១០៩​នេះ​ថា ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះ កម្លាំងនគរបាលរបស់លោក ពិតជាបានឃាត់​ខ្លួនវេជ្ជ​បណ្ឌិត​នោះប្រាកដមែន ។

វេជ្ជបណ្ឌិត ដែលរងការប្តឹងពីបទប៉ងចាប់រំលោភគ្រូពេទ្យដូចគ្នានោះមានឈ្មោះ ហេង សេងហ៊។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅយប់កើតហេតុ នារីរងគ្រោះ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវ​លោក​វេជ្ជបណ្ឌិតចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងរំលោភ ប៉ុន្តែនាង​រងគ្រោះ​រើ​បម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូតទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេកទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។

លោកវេជ្ជបណ្ឌិត ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងតែសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds