“អគារមច្ចុរាជ” ជាបទដែល ខេម ច្រៀងរៀបរាប់ពីសោកនាដកម្មបាក់រលំអគារកម្ពស់៧ជាន់

ករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុបានធ្វើឲ្យមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ័យតក់ស្លុតក្រៀមក្រំចិត្តជាខ្លាំង។ ដោយគ្រោះថ្នាក់មួយនេះបានឆក់យកជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ ដែលប្រកបរបរធ្វើការកម្មករសំណង់ ដើម្បីចិញ្ចឹមជីវិត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចូលរួមសម្តែងការសោកស្តាយ និងបានចុះទៅដល់ទីតាំងផ្ទាល់ផងដែរ។

ក្នុងនោះតារាប្រុសស្រីល្បីៗឈ្មោះប្រចាំព្រះរាជណាចក្រកម្ពុជាក៏បានបង្ហោះសាររំលែកទុក្ខ និងចូលរួមសោកស្តាយដល់អ្នកដែលបាត់បង់ជីវិតក្នុងសោកនាដកម្មមួយនេះផងដែរ។ តារាចម្រៀងប្រុសលោក ខេម​ មិនត្រឹមតែចូលរួមរំលែកទុក្ខតាមរយៈសារប៉ុណ្ណោះទេ លោកក៏បានចេញចម្រៀងមួយបទច្រៀងរៀបរាប់ពីសោកនាដកម្មមួយនេះ ដោយមានចំណងជើងថា “អគារមច្ចុរាជ” ជាមួយទំនុក និងបទភ្លេងដ៏កម្សត់ អមដោយសម្លេងដ៏ពីរោះច្រៀងបំពេររបស់លោក។

គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់នៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមសង្គ្រោះជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕

https://www.facebook.com/OfficialKHEM/videos/355742645134267/?t=0

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds