ស៊ីន យូប៊ីន កាន់តែស្រស់ស្អាតពេលស្លៀកពាក់បែបនេះ
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបយ៉ាងច្បាស់អំពី កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងស្រីមួយរូប មានសម្រស់ស្រស់សោភា គួរឲ្យចង់គយគន់។
ជាពិសេស តារាស្រីរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ តាមរយៈស្ទាយ៍តុបតែងខ្លួន ដ៏ទាន់សម័យរបស់នាង។
ជាក់ស្ដែង បើក្រលេកទៅមើល បណ្ដាញសង្គមរបស់នាង ដែលមានដូចជាហ្វេសប៊ុកនិងអីុនស្ដាក្រាម តែងតែមានការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពប្រចាំថ្ងៃ ព្រមទាំងស្ទីលតុបតែងខ្លួនផងដែរ។
តាមរយៈរូបទាំងនោះភាគច្រើន ស៊ីន យូប៊ិន តែងស្ថិតក្នុងសម្លៀកបំពាក់បែបសម័យ ដែលមើលទៅមានលក្ខណៈឃ្យូតៗ និងគួរឲ្យស្រលាញ់ទៀតផង។ ប៉ុន្តែស្រាប់តែប៉ុន្មានម៉ោងមុននេះ តារាស្រីវ័យក្មេងរូបនេះ បានស្ថិតក្នុងឈុតបែបប្រពៃណីខ្មែរ យ៉ាងសមសួន។
ក្នុងនោះដែរ នាងបានតុបតែងដោយសម្លៀកបំពាក់បុរាណខ្មែរ ពណ៌ទឹកសមុទ្រ និងមានការផាត់មុខបែបធម្មជាតិ ដែលមើលទៅស្រស់ស្អាត សក្តិសមជានារីខ្មែរពិតៗតែម្ដង ព្រមទាំងទទួលបានពាក្យសរសើរ ពីហ្វេនៗមិនដាច់ពីមាត់នោះទេ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ