លោក ព្រាប កុល នរណាខ្លះ នឹងទទួល​ខុស​ត្រូវ​ចំ​ពោះសោកនាដកម្ម បាក់អគារ ៧ជាន់ នៅព្រះសីហនុ

ខ្មែរគ្មានគ្រោះរញ្ជួយដីទេ ប៉ុន្តែនៅសុខៗស្រាប់តែអាគារបាក់រំលំ ឆក់យកជីវិតបងប្អូន​ជនរួមជាតិ​របស់​ខ្ញុំ​ជាច្រើននាក់។ ព្រះអើយសង្វេកណាស់វាស្មើនឹង កប់មនុស្សទាំងរស់ហេតុអ្វីបងប្អូនរួមជាតិខ្ញុំ មានជីវិត​ផុយ​ស្រួយម្លេស ?។ នេះជាការលើកឡើង នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល។

លោក ព្រាប កុល បានលើកឡើង តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ថា​ស្លាប់តាមដងផ្លូវរាល់ថ្ងៃ ដោយគ្រោះថ្នាក់ចរាចរវាជារឿងមួយ ប៉ុន្តែនេះ គ្នាកំពុងតែដេកលក់ ក៏ត្រូវ​អាគារបាក់សង្កត់ស្លាប់ ជាមួយគ្នានេះដែរ លោក នឹងរង់ចាំមើលថាតើនរណាខ្លះ នឹងទទួល​ខុស​ត្រូវ​ចំ​ពោះសោកនាដកម្មនេះ?៕

អត្ថបទ៖​ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds