រថយន្តថ្មីកូរ៉េមានចំណាត់ថ្នាក់គុណភាពល្អជាងគេនៅអាស៊ី
ផ្អែកតាមការសិក្សារបស់ក្រុមហ៊ុនស្រាវជ្រាវ JD Power លើរថយន្តទើបទិញថ្មីអំឡុងពេល ៣ ខែដំបូង បានបង្ហាញថារថយន្តរបស់កូរ៉េខាងត្បូង មានកម្រិតខូចខាតទាបបំផុតបើធៀបនឹងម៉ាករថយន្ត ៣៣ ទៀត។
ការសិក្សាគឺផ្អែកលើទិន្នន័យពីអ្នកចូលរួមចំនួន ៧៦ ២៥៦ នាក់ ដែលឃើញថាក្នុងចំណោមរថយន្តម៉ាក Genesis ចំនួន ១០០ គ្រឿង មានបញ្ហាត្រឹម ៦៣ ចំណុចប៉ុណ្ណោះ (៦៣/១០០)។ ម៉ាករថយន្ត Kia ក៏ស្ថិតនៅតំណែងខ្ពស់ដែរ ដោយបានពិន្ទុ ៧០/១០០ ហើយ Hyunda វិញទទួលបានពិន្ទុ ៧១/១០០ ឈរនៅតំណែងលេខ ៣។
ជាមួយលទ្ធផលនេះដែរ JD Power បានបញ្ជាក់ថាអំឡុងពេល ៣ ខែដំបូង បញ្ហាដែលកើតមានជាមធ្យមលើរថយន្ត ១០០ គ្រឿង គឺមានប្រមាណ ៩៣ បញ្ហា។ គួរដឹងដែរថានេះជាឆ្នាំទីពីរហើយ ដែលរថយន្តកូរ៉េខាងត្បូងឈរនៅតំណែងកំពូលនៃបញ្ជីនេះ ៕
ដកស្រង់៖ ស៊ាងម៉ី