លោក អ៊ុំ សំអាន ស្នើអោយមានការសើបអង្កេតលើលោក យន្ត មីន ក្រោយលាលែងពីតំណែង
ភ្នំពេញ៖ ខណៈពេលដែលរឿងការស្នើសុំរបស់់អភិបាលខេតុ្តព្រះសីហនុ កំពុងក្លាយជាប្រធានបទក្តៅ ធ្វើអោយមហាជនកោតសរសើរថា ជាមន្ត្រីគំរូ សម្រាប់មន្ត្រីដ៏ទៃទៀតដែលខ្វះការទទួលខុសត្រូវ។ ផ្ទុយពីការលើកឡើងនេះ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតនៃគណបក្សប្រឆាំងលោក អ៊ុំ សំអាន ស្នើអោយមានការសើបអង្កេតលើរឿងនេះ។
ថ្លែងប្រាប់សារព័ត៌មាន Fast News តាមសារអេឡិចត្រូនិចនៅថ្ងៃទី២៤ ខែមិថុនានេះ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតនៃគណបក្សប្រឆាំងលោក អ៊ុំ សំអាន បានអោយដឹងថាត្រូវសើបអង្កេតបន្ថែម លើរឿងរបស់គាត់ ។
លោក យន្ត មីន ស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លាលែងពីអភិបាលខេត្ត ព្រះសីហនុដោយលោកទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង៕
អត្ថបទ៖ សុខ លាភ