លោកឧកញ៉ា គួច ម៉េងលី ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ នឹងផ្ដល់អាហារូបករណ៍សិក្សាដល់កូនៗរបស់ ជនរងគ្រោះ ទាំងអស់ឱ្យរៀននៅសាលាលោក
បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវរកថវិកាសប្បុរសជួយដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសក្នុងហេតុការណ៍រលំអគារ៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនានោះ លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន Mengly J. Quach Education ដែលវិនិយោគលើសាលាចំណេះដឹងទូទៅ និងជាឧកញ៉ាចិត្តធម៌ដ៏លេចធ្លោមួយរូបនៅកម្ពុជា បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ នឹងផ្ដល់អាហារូបករណ៍សិក្សាដល់ កូនៗរបស់ ជនរងគ្រោះ ទាំងអស់។
លោកឧកញ៉ា គួច ម៉េងលី សរសេរនៅក្នុងបណ្តាញទមនាក់ទំនង់សងញកមរបស់លោកថា លោកឧកញ៉ាឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់ ជនរងគ្រោះ ដែលរងគ្រោះដោយសាររ់រលំអគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក។
ជាមួយគ្នានេះដែរលោកឧកញ៉ា ក៏នឹងផ្ដល់អាហារូបករណ៍សិក្សាដល់ កូនៗរបស់ ជនរងគ្រោះ ទាំងអស់ឱ្យសិក្សានៅមជ្ឈមណ្ឌភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ៕
អត្ថបទ៖ សុខ លាភ