CDC សម្រេចយល់ព្រមលើគម្រោងវិនិយោគរោងចក្រដេរស្រោមពូក និងកាត់ដេរសម្លៀកបំពាក់បង្កើតការងារជាង ២៣០០កន្លែង

(ភ្នំពេញ)៖ នាថ្ងៃទី២៤ មិថុនា ២០១៩ នេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ALCLAMORE HOMETEXTILE CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរស្រោមពូក ស្រោមខ្នើយ ភួយ កំរាលពូក និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២០៥K ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨កន្លែង។

២- “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២១កន្លែង ៕

អត្ថបទ៖ ស៊ាងម៉ី

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds