សម្ដេចតេជោ ហ៊ុន សែន តែងតាំងលោក គន់ គីម ជំនួសលោក ញឹម វណ្ណដា
ភ្នំពេញ៖ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មកាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ មិថុនានេះ បានចេញសេចក្ដីសម្រេច តែងតាំងលោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើមុខងារបច្ចុប្បន្ន៕
អត្ថបទ៖ សុខ លាភ