ក្មេងប្រុស១៦ឆ្នាំម្នាក់ សម្លាប់សង្សារខ្លួនឯងរួចព្យួរសាកសពក្នុងបន្ទប់ទឹក ឲ្យគេច្រឡំថានាងធ្វើអត្តឃាតខ្លួនឯង

(ប្រទេសថៃ)៖ រឿងហេតុដែលកើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្មេងប្រុសវ័យជំទង់មួយរូបដែលមានអាយុ១៦ឆ្នាំជាសិស្សសាលាវិទ្យាល័យដ៏ល្បីមួយនៅឯប្រទេសថៃ បានប្តឹងប៉ូលីសថាខ្លួនបានប្រទះឃើញសាកសពសង្សារខ្លួនសម្លាប់ខ្លួនឯងដោយចងក នៅឯបន្ទប់ទឹក។

ដោយសង្កេតមើលសភាពគួរឲ្យសង្ស័យ និងពិនិត្យសាកសពរួចមក សមត្ថកិច្ចបានរកឃើញថានេះពុំមែនជាករណីឃាតកម្មនោះឡើយ ដោយនៅលើខ្លួនប្រាណនារីរងគ្រោះគឺមានស្លាកស្នាមម្រាមដៃជាច្រើននៅជុំវិញក។ ប៉ូលីសសម្រេចឃាត់ខ្លួនបុរសជាសង្សារដែលជាជនសង្ស័យដើម្បីសួរនាំលម្អិត ។

នៅទីបំផុតរូបគេក៏បានសារភាពថារូបគេពិតជាបានសម្លាប់សង្សារខ្លួនដោយច្របាច់ក។ នៅថ្ងៃកើតហេតុគេបានឃើញនារីជាសង្សារបង្ហោះរូបជាមួយបុរសម្នាក់ ធ្វើឲ្យគេប្រច័ណ្ឌហើយតាមជីកសួរនាំរហូតឈ្លោះគ្នា កើតមានរឿងប្រតាយប្រតប់រហូតគេច្របាច់កនាង ដោយជ្រុលដៃស្របជាមួយភ្លើងកំហឹងបានធ្វើឲ្យរូបនាងស្លាប់ ហើយរូបគេក៏បានយកសាកសពទៅព្យួរនៅនឹងរានហាលបន្ទប់ទឹកដើម្បីឲ្យគេគិតថានាងធ្វើអត្តឃាត រួចរត់គេចខ្លួនទៅស្នាក់នៅជាមួយមិត្តភក្តិ។ ក្រោយពីបានដឹងហេតុការណ៍ប៉ូលីសសម្រេចចាប់ខ្លួនយុវជនរូបនោះ និងបំពេញសំណុំរឿងតាមផ្លូវច្បាប់ ចំណែកសាកសពនារីរងគ្រោះបញ្ជូនទៅក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី៕

ដកស្រង់៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds