គ្រូបង្វឹកសត្វឆ្កែដ៏ល្បីនៅកម្ពុជា បានមកជួយរុករកជនរងគ្រោះកប់ក្រោមគំនរអគារ ទាំងមិនខ្វល់ពីសុខភាពរបស់ខ្លួន

(ព្រះសីហនុ)៖ យោងតាមម្ចាស់ទំព័រ Depressed បានរៀបរាប់ជាមួយរូបថតមួយសន្លឹករបស់លោក ហ៊ិន រតនា ថា៖ “Thank to this man that he come and help find the people who in that accident and don’t care about himself. Did you remember this man? គាត់ជាលោកគ្រូបង្វឹកឆ្កែដែលជនជាតិចិនបានបេីករថយន្តបុករួចកិនបណ្ដាលឲ្យរបួសធ្ងន់កាលពីប៉ុន្មានខែមុន​ ពេលនេះគាត់មិនបានធូរសះស្បេីយខ្លាំងនោះទេប៉ុន្តែគាត់បាននាំសុនខរបស់គាត់ដេីម្បីជួយរកកម្មករដែលបានជាប់ក្នុងហេតុការណ៍រលំអគារនោះ” ។

សូមបញ្ជាក់ថាលោក ហ៊ិន រតនា ដែលជាគ្រូបង្ហាត់សត្វសុនខ​ (​ឆ្កែ)​ នៅប្រទេសកម្ពុជាដ៏ល្បី ហើយធ្លាប់បង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍អន្តរជាតិនោះ និងធ្លាប់រងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិន បុកពីក្រោយពេញទំហឹងបណ្តាលអោយបាក់ឆ្អឹងជំនី ស្រាប់តែបង្ហាញខ្លួនជាមួយសត្វឆ្កែរបស់លោក នៅកន្លែងកើតហេតុបាក់រលំអាគារ ៧ជាន់រាបដល់ដី។ លោក ហ៊ិន រតនា បាននាំសត្វឆ្កែរបស់លោក មកជួយរកកម្មករ ដោយមិនខ្វល់ពីសុខភាពរបស់ខ្លួនឡើយ ៕

អត្ថបទ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open