ចាប់ខ្លួនឧកញ៉ាម្នាក់ និងសហការី៥នាក់ ករណីក្លែងលិខិត បន្លំយកដីពលរដ្ឋ នៅខេត្តព្រះសីហនុ

ភ្នំពេញៈ ឧកញ៉ា សុខ ប៊ុន ដែលល្បីល្បាញរឿងវាយស្រីសម្រាតសំពត់ ហើយត្រូវចាប់ញាត់គុក​អស់មួយ​រយៈ​ពេលខ្លីនោះ ត្រូវបានចាប់ខ្លួនម្ដងទៀត បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩​នេះ។ នេះបើយោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភព បានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀត​បញ្ជូនមកអយ្យការ​អមសាលា​ដំបូងរាជធា​នីភ្នំពេញ ដើម្បី​ធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍​មួយ​នៅក្រុងព្រះសីហនុ។

ជនសង្ស័យ ត្រូវបានបញ្ជូនឡើងទៅ​កាន់អយ្យការអមតុលាការ​ដោយ​មាន​ការការពារ​ពីមន្ត្រី​អង្គភាព​ប្រ​ឆាំង​​អំពើ​ពុករលួយ​ប្រមាណ២០នាក់ឯណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds