Up date រកឃើញអ្នក​ស្លាប់កើនដល់ ២៣នាក់ និងអ្នករបួស២៤នាក់

ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ម៉ោងព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួន​អ្នក​ស្លាប់កើនដល់ ២៣នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុម​សង្គ្រោះបានរក​ឃើញ​សាកសព​បុរស ២ នាក់​ទៀតដែលជាអ្នកខេត្តព្រៃវែងនៅក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស​ចំនួន​៤៧រូប​ក្នុងនោះស្លាប់ចំនួន ២៣នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។ ក្រុមសង្គ្រោះ​នៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

អត្ថបទ៖ សុខ លាភ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds