វេជ្ជបណ្ឌិតភូមាត្រូវបានបញ្ឈប់ពីតួនាទីក្រោយបង្ហោះរូបថតសិចស៊ីលើ Facebook
វេជ្ជបណ្ឌិតជនជាតិភូមាអាយុ ២៩ ឈ្មោះ ណាង មេ សាន (Nang Mwe San) ត្រូវបានដកហូតអាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់នាងក្រោយពីបានបង្ហោះរូបថតរបស់នាងស្លៀកពាក់ស៊ិចស៊ីនៅលើគណនី Facebook និង Instagram របស់ខ្លួន។
San បានចូលរៀនពេទ្យនៅពេលដែលនាងមានអាយុ២២ឆ្នាំ ប៉ុន្តែនាងបាននិយាយថាតែងតែសុបិនចង់ក្លាយទៅជា “តារាម៉ូដែលដ៏សិចស៊ី”។ បន្ទាប់ពីបានធ្វើការជាច្រើនឆ្នាំនៅក្នុងក្រុមវេជ្ជសាស្ត្រមិនស្វែងរកប្រាក់ចំណេញ និង បានព្យាបាលអ្នកជំងឺជាច្រើន San បានសម្រេចចិត្តកាលពី២ឆ្នាំមុនថានឹងធ្វើតាមបេះដូងរបស់នាង ដោយចង់ផ្តោតលើការងារម៉ូដែលម្តង។
Image via Instagram / @nangmwesan
ក្រុមប្រឹក្សាវេជ្ជសាស្ត្រមីយ៉ានម៉ាបានចោទប្រកាន់វេជ្ជបណ្ឌិតវ័យក្មេងរូបនេះកាលពីខែមករាថា រូបថតរបស់នាងគឺវាមិនសមស្របឡើយទៅតាមប្រពៃណីភូមា។ ក្រោយមកកញ្ញាវេជ្ជបណ្ឌិតរូបស្រស់បាននិយាយថា នាងត្រូវបានបង្ខំឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយតម្រូវឲ្យលុបរូបទាំងអស់ចេញពីគណនីបណ្តាញសង្គមរបស់នាង បើពុំនោះទេនាងនឹងត្រូវគេបញ្ឈប់ពីតួនាទី។