Sulli បានតបទៅយ៉ាងឡូយទៅអ្នកដែល​រិះគន់​​រឿងនាង​​មិន​ពាក់​អាវ​ក្នុង

ក្នុង​កម្មវិធី “Night of Hate Comments” របស់​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ដែល​ចាក់​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ស្រី​ Sulli បាន​​​ធ្វើ​ការ​ឆ្លើយ​តប​នឹង​សម្ដី​រិះគន់​មក​លើ​ខ្លួន​ ទាក់ទង​នឹង​ការ​មិន​ពាក់​អាវ​ក្នុង។

​Sulli បាន​និយាយ​ដូច​នេះ​ថា ៖ “ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​សេរីភាព​ផ្ទាល់​ខ្លួន។ អាវ​ទ្រនាប់​មិន​ល្អ​ចំពោះ​សុខភាព វា​មាន​ខ្សែ​​។ វា​មិន​ល្អ​ចំពោះ​​សរីរាង្គ​រំលាយ​អាហារ​ ហើយ​ខ្ញុំ​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​រំលាយ​អាហារ។ ដោយ​សារ​តែ​មិន​ពាក់​វា ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ខ្លួន​ ខ្ញុំ​មិន​ពាក់​វា​នោះ​ទេ។ ខ្ញុំ​គិត​ថា​ពេល​មិន​ពាក់​​វា​យើង​មាន​អារម្មណ៍​ថា​មាន​សេរីភាព និង​ស្រស់​ស្អាត”។

អតីត​សមាជិក​ក្រុម​ចម្រៀង f(x) រូប​នេះ ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​សម្រប​សម្រួល​កម្មវិធី​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​និយាយ​ដោយ​បើក​ចំហ​ថា​ ​”ខ្ញុំ​មិន​បាន​ពាក់​អាវ​ទ្រនាប់​ទេ​ពេល​នេះ (ពេល​កំពុង​នៅ​ក្នុង​កម្មវិធី)”។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds