ករណីបាក់អាគារ៧ជាន់នៅព្រះសីហនុលោក យ៉ែម បុញ្ញឬទ្ធិ ថា ម្ចាស់សំណង់ និងអាជ្ញាធរខេត្តត្រូវទទួលខុសត្រូវ

ភ្នំពេញ៖ ម្ចាស់សំណង់ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ ទាំងអស់ ត្រូវទទួលខុសត្រូវ លើ​ករ​ណី​បាករលំអាគារ ដែលធ្វើឲ្យមនុស្សស្លាប់១៨នាក់ និងរងរបួស ២៤នាក់។ នេះជាការលើក​ឡើងរបស់លោក យ៉ែម បុញ្ញឬទ្ធិ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ។

លោកលើកឡើង ក្នុងហ្វេសប៊ុក នៅថ្ងៃទី២៣មិថុនាថា “យើងជឿជាក់ថា ជនរងគ្រោះ ត្រូវ តែទទួល​បាន​យុត្តិធម៌ ហើយក្រុមហ៊ុនស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធនៃអាជ្ញាធរ ខេត្ត ត្រូវតែមាន ការទទួលខុសត្រូវ ចំ​ពោះ​​ករណីនេះតាមតួនាទីនិង ភារកិច្ចរបស់ខ្លួន “។ ពិតជារន្ធត់ សង្វេគពេកក្រៃចំពោះក្រុមគ្រួសារនៃសព ជនរងគ្រោះ ។

លោកថា សោកនាដកម្មលើ ជីវិតកម្មករសំណង់ ដែលខិតខំរកប្រាក់កម្រៃចិញ្ចឹមជីវិត និងគ្រួសារ ដោយកម្លាំងស្អាតស្អំថ្លៃថ្នូរ ហើយបានរងគ្រោះក្នុងការដ្ឋានសំណង់ ដោយការបាក់រលំអគារ នៅព្រឹក​ព្រ​លឹម​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលកំពុងដំណើរ ការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិត​នៅភូមិ​៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់១៨នាក់ និងរបួស២៤រូប ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds