ឆ្នាំ២០១៩នេះវិស័យសំណង់នឹងកើនឡើងកាន់តែខ្លាំងជាងឆ្នាំ២០១៨

ស្របពេលដែលវិស័យសំណង់បាននិងកំពុងកើនឡើងឥតឈប់ឈរ ឆ្នាំ២០១៩នេះទៀតសោតវិស័យ សំណង់នឹងកើនឡើងកាន់តែខ្លាំងជាងឆ្នាំ២០១៨ នេះបើយោងតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់​ក្រ​សួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងក្រោយកម្មវិធីធុរកិច្ចសម្ភារសំណង់កម្ពុជា-កូរ៉េ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់របស់ ក្រ​សួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ «ការសន្និដ្ឋានរបស់​យើងក្នុង​ឆ្នាំ​២០១៩នេះ វិស័យសំណង់នៅតែមានការកើនឡើងបើប្រៀបធៀបទៅឆ្នាំ២០១៨»។

ក្នុងរយៈពេល៥ខែនៃឆ្នាំ២០១៩នេះ វិស័យសំណង់មានការកើន​ឡើងជាង៦០ ភាគរយ បើប្រៀបធៀប៥​ខែ​ដូចគ្នាក្នុងរយៈពេលឆ្នាំ ២០១៨។ សម្រាប់រយៈពេល ៥ ខែ ដំបូននៃឆ្នាំ ២០១៩ ទុនវិនិយោគ​សំណង់​មាន​ចំនួនទឹកប្រាក់ប្រមាណជាង ២ពាន់លាន ដុល្លារអាមេរិក ច្រើនជាងទុនវិនិយោគក្នុង៥ខែ​ដំបូងនៃ​ឆ្នាំ​២០១៨ ដែលមានត្រឹម ១,៧៧៧,២៣២,៩៤៨ ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្និន័យរបស់ក្រសួង ចាប់តាំងពីឆ្នាំ ២០០០ មកត្រឹម៥ខែដំបូងនៃឆ្នាំ ២០​១៩​ ទុនវិនិយោគសំណង់បានកើនឡើងដល់ទៅ ៤៤.៦ ពាន់លានដុល្លារអាមេរិក ដែលមាន​គម្រោង​សរុប​ចំនួន ៤៥,២៦៥ គម្រោង៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds