បាត់មុខពីសិល្បះយូរ មកមើលកូនស្រីទីពីររបស់គាត់ស្រស់ស្អាតគួរអោយស្រលាញ់ទេ..
នៅចាំគាត់បានទេ? មកមើលកូនស្រីទីពីររបស់គាត់មើល ស្រស់ស្អាតដូចឪពុកទេ..!?វត្តមានកូនស្រីទីពីរនេះ យឹម សម្បត្តិ បានសម្ដែងអារម្មណ៍រំភើប និង រីករាយយ៉ាងខ្លាំង ដោយលោកបានបង្ហោះសារនៅលើហ្វេសប៊ុកដើម្បីស្វាគមន៍កូនស្រីជាទីស្រឡាញ់ថា
«ស្វាគមន៍សមាជិកថ្មីរបស់ប៉ា ៤:៤៣ នាទីល្ងាច» ។ មិនខុសពីកូនស្រីច្បងប៉ុន្មាន កូនស្រីទីពីររបស់ យឹម សម្បត្តិ ដែលទើបសម្រាលនេះ មានមុខមាត់ឃ្យូដគួរឱ្យក្នាញ់សម្បើមណាស់ ធ្វើឱ្យមហាជនកោតសរសើរមិនតិចនោះទេ ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ