អង្គការខ្ញុំខ្មែរបដិសេធ ការចោទប្រកាន់របស់កូនប្រុសសម្តេច ហ៊ុន សែន រឿងបុគ្គល Tor Nimol មិនមែនជាបុគ្គលិកអង្គការ

បន្ទាប់ពីលោក ហ៊ុន ម៉ានិត ដែលជា​កូនប្រុស​ទី​ពីរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ក្លែងក្លាយដែលថាលោកមានលុយទៅដល់ ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយអ្នកដែល​បង្កើតគឺ​ក្រុមប្រឆាំង ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច​និង​តំណាង​«​ខ្ញុំ​ខ្មែរ​» ឈ្មោះ Tor Nimol»​។​ ប្រ​ធាន​អង្គការខ្ញុំខ្មែរ លោកជា និច្ច បានចេញមុខបដិសេធនៅការចោទប្រកាន់​មួយនេះ ។

នៅក្នុងសេចក្តីបដិសេធរបស់អង្គការខ្ញុំខ្មែរ ដែលអង្គភាព Fast News ទទួលបានអោយដឹងថា ករណីនេះ អង្គការខ្ញុំខ្មែរ សូមប្រកាសបដិសេធជាផ្នូវការថា ប្រធានអង្គការខ្ញុំខ្មែ ខ្ញុំសូមជម្រាបជូនដល់រាជរដ្ឋាភិ​បាល​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់គ្នាផងដែរ ថាខ្ញុំបាអង្គការ​មិនទទួលខុសត្រូវរាល់​បុគ្គលដែល​ពាក់​អាវ​អង្គការខ្ញុំខ្មែរ ហើយដើរ ជេរ ដើរបង្ខូច ទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសារ របស់សម្តេច​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែន ខ្ញុំបាទបានបង្កើតអង្គការខ្ញុំខ្មែរដើម្បី ជួយដល់បងប្អូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាព​និង​ធនធានរបស់គ្រួសារ។

ប្រធានអង្គការខ្ញុំខ្មែរ បន្ថែមថា ខ្ញុំបាទ ដោយមិនមានទទួលអំណោយក្រៅប្រទេសឡើយ ហើយចំពោះ​បុគ្គល​ដែលយករូបភាពខ្ញុំបាទទៅបង្ហោះលើបណ្តាញហ្វេសប៊ុកក្នុងបំណង ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏​ដូច​ជារាជរដ្ឋាភិបាល យល់ច្រឡំថាខ្ញុំទៅជាមនុស្សម្នាក់ប្រឆាំងនិងរដ្ឋាភិបាល គឺមិនពិត ខ្ញុំបាទមិនបានធ្វើ​នៅ​អំពើអ្វីដែលប្រឆាំងនិងរដ្ឋាភិបាលនោះទេ ។

ហើយរាល់បុគ្គលដែលយកអាវខ្ញុំខ្មែរទៅពាក់ដម្បីបំពុលបំភាន់ចាក់រុកឆ្កឹះឆ្កៀលនោះ គឺមិនមែនជាកូនចៅ ឬតំណាង របស់អង្គការខ្ញុំបាទទេ អង្គការខ្ញុំខ្មែរគឺមិនពាក់ព័ន្ធនយោបាយប្រឆាំងរដ្ឋាភិ បាលឡើយ ហើយ​អ្នក​ដែលពាក់អាវខ្ញុំខ្មែរយកទៅប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ ខ្ញុំបាទមិនទទួលខុសត្រូវទេ​ ព្រោះអង្គការ​ខ្ញុំខ្មែរ គ្រាន់តែជាអង្គការមនុស្សធម៌ដែលកើតចេញពីការស្រឡាញ់ខ្មែរ ស្រឡាញ់ប្រទេស​ និងរាជ​រដ្ឋាភិ​បាល​ខ្មែរដោយគ្មានលក្ខខណ្ឌ ខ្ញុំសូមខន្តីអភ័យទោសអំពីរាជរដ្ឋាភិបាល ក៏ជាបងប្អូនប្រជាពលរដ្ឋ បើ​មាន​​បុគ្គល​មួយចំនួនបានព្យាយាមលាបពណ៌ដល់រូបខ្ញុំបាទនិងអង្គការខ្ញុំខ្មែរ ខ្ញុំសូមប្រកាសថា​ខ្ញុំមិនបាន​គាំទ្ររាល់ទង្វើ របស់បុគ្គលទាំងនោះជាដាច់ខាត។

សូមរំលឹកថា ការពីពេលថ្មីៗ ម្ចាស់ហ្វេសបុកឈ្មោះ Tor Nimol បានចោទប្រកាន់​ចំពោះកូនប្រុសនា​យក​រដ្ឋមន្ត្រីបដិសេធរឿងចោទថា មានលុយ១០០លានដុល្លារក្នុងធនាគារមួយរបស់អាម៉េរិក។

អត្ថបទ ៖ សុខ លាប

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds