អ៊ីវ៉ា ច្រៀងបទ “អ្នកម្តាយកម្សត់” ដល់ថ្នាក់អួលដើមក. ច្រៀងលែងចេញ ដោយសារនឹកម្តាយខ្លាំងពេក (មានវីដេអូ)
ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា អ៊ីវ៉ា បានបង្ហាញមុខក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពមួយ «ចម្រៀងគ្រួសារខ្មែរ» ដោយរូបនាង បានបកស្រាយបទចម្រៀងយ៉ាងពីរោះជាច្រើនបទ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ដែលធ្វើឲ្យមហាជននឹកស្មានមិនដល់នោះ កញ្ញា អ៊ីវ៉ា បានចម្រៀងបទចម្រៀងមួយបទ មានចំណងជើងថា “អ្នកម្តាយកំសត់” ដោយរូបនាង ច្រៀងរហូតដល់ថ្នាក់អួលដើមក. ច្រៀងលែងចេញ ព្រោះតែរូបនាងក្តុកក្តួលនឹកម្តាយរបស់ខ្លួនខ្លាំងពេក។
គួររម្លឹកផងដែរថា បទចម្រៀង “អ្នកម្តាយកំសត់” នេះដែរ គឺជាស្នារដៃនិពន្ធទំនុកច្រៀងដោយកញ្ញា អ៊ីវ៉ា ផ្ទាល់ ហើយអត្ថន័យក្នុងបទចម្រៀងនេះ គឺសុទ្ធសឹងតែរៀបរាប់អំពីជីវិតពិតរបស់នាងនិងអ្នកម្តាយជាទីស្រលាញ់ ដូច្នេះហើយ ទើបធ្វើឲ្យតារាស្រីស្រស់រូបនេះ អួលដើមក. ច្រៀងលែងចេញ ក្រោយនឹករលឹកដល់អ្នកម្តាយរបស់ខ្លួន ដែលទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
https://www.facebook.com/khmerfamilysong/videos/2386275871439980/?t=0