Joon ត្រូវគេបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈត្រូវគ្រូពេទ្យ អះអាងថាបានប្រតិកម្ម ជាមួយសេរ៉ូមបំប៉នស្បែក

ថៃ៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈតារាស្រីដែលកំពុងតែមានប្រជាប្រិយភាពប្រចាំបុស្តិ៍ទូរទស្សន៍ថៃលេខ៨ កញ្ញា Joon Cholrudee Amornluk ត្រូវបានគេរាយការណ៍ថាត្រូវបានគេបញ្ចុនសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីមានអាការៈកន្ទួលពេញទាំងតួខ្លួន កំឡុងពេលថតខ្សែភាពយន្តមួយ។

យ៉ាងណាមិញ សម្រាប់ស្ថានភាពរបស់តារាស្រីរូបនេះ គឺត្រូវបានក្រុមគ្រូពេទ្យជំនាញខាងសើស្បែក បានបញ្ជាក់ផងដែរថា ដោយយោងតាមរយៈការសួរពីសាមីខ្លួន និងឆ្លងកាត់ការពិនិត្យយ៉ាងយកចិត្តទុកដាក់រួចមក គឺអាចសន្និដ្ឋានបានថានេះបណ្ដាលមកពីការប្រតិកម្មជាមួយនឹងសេរ៉ូមបំប៉នស្បែកឲ្យស ។

ប៉ុន្តែវាមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនោះឡើយ ព្រោះថាសេរ៉ូមប្រភេទនេះ គឺគ្រាន់តែប្រភេទវីតាមីន តែដោយសារតែសិរីរាង្គរបស់ តារាស្រី Joon មិនសុំានឹងប្រភេទវីតាមីនណាមួយក្នុងចំណោមវីតាមីន ដែលមាននៅក្នុងសេរ៉ូមប្រភេទនេះ ទើបបណ្ដាឲ្យមានការប្រតិកម្មយ៉ាងដូច្នេះតែម្ដង។

ជាមួយគ្នានេះដែរ ក៏មានមិត្តសិល្បៈ និងបណ្ដាអ្នកគាំទ្រជាច្រើន បានផ្ញើរសារជូនពរដល់តារាស្រី Joon ឲ្យឆាប់ជាសះស្បើយ និងអាចបានវិលត្រឡប់មកបំពេញការងារ សម្រាប់បម្រើមអារម្មណ៍មហាជនជាថ្មីម្ដងទៀតផងដែរ៕

អត្ថបទ​ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds