ផលិតកម្ម «ខ្មែរមេគង្គ» បានបញ្ចេញ Trailer រឿង «ព្រឺ» មើលហើយខ្លាចតែម្ដង!!!
(ភ្នំពេញ)៖ ស្នាដៃថ្មី រឿង «ព្រឺ» ពីផលិតកម្មខ្មែរមេគង្គ ត្រូវបានផលិតកម្មបញ្ចេញកាលពីយប់មិញនេះ ខណៈដែលអ្នកទស្សនាបានឃើញហើយ គឺអាចមានអារម្មណ៍ព្រឺព្រួច ភ័យតក់ស្លុត ញាក់សាច់ ព្រោះតែមានឈុតឆាករន្ធត់ និងសាហាវច្រើន នៅក្នុងសាច់រឿង។
ផលិតករបានទម្លាយថា ការបញ្ចេញ Trailer រឿងថ្មីរបស់ខ្លួន មានចំណងជើងថា «ព្រឺ» គឺបន្ទាប់ពីភាពយន្ត មួយចំនួនដូចជារឿង «បាត់ខ្លួន» និង «តម្លៃស្នេហ៌» ទទួលបានការចាប់អារម្មណ៍ខ្លាំង និងជោគជ័យ នៅក្នុងការដាក់បញ្ចាំងនាពេលកន្លងមក ហើយពេលនេះ រឿង «ព្រឺ» ប្រាកដជាធ្វើឲ្យអ្នកទស្សនា ចងចាំផលិតកម្ម «ខ្មែរមេគង្គ» (KMF)សារជាថ្មីម្តងទៀតហើយ។
ផលិតករឿង បានសម្ដែងក្ដីរំពឹងទុកថា ក្រោយពីទស្សនាឈុត Trailer រួចមក ទស្សនិកជននឹងមានអារម្មណ៍ភ័យរន្ធត់ តក់ស្លុត ញាក់សាច់ទ្រើតៗតែម្ដង ដោយសារមានឈុតឆាកសាហាវៗ ហើយនឹងមានចម្ងល់ថា «នរណាជាឃាតក» ពិតប្រាកដ។
សូមបញ្ជាក់ថា ភាពយន្តរឿង «ព្រឺ» នឹងចាប់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ នៅថ្ងៃទី១៨ ខែកក្កដា ២០១៩ នេះតទៅ។ សូមចូលរួមគាំទ្រ និងលើកស្ទួយភាពយន្តខ្មែរទាំងអស់គ្នា៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ
Trailer រឿង «ព្រឺ»
Posted by Khmer Talking on Thursday, June 20, 2019