ពេលនេះ!!បាន មុន្នីល័ក្ខ ជួបទុក្ខម្ដាយឈឺធ្ងន់ក្នុងមន្ទីរពេទ្យ

ភ្នំពេញ៖ តារាចម្រៀងផ្តើមអាជីពពីការប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក កញ្ញា បាន មុន្នីល័ក្ខ មួយរយៈហាក់ហ្មងសៅក្នុងចិត្តដ្បិតអីម្ដាយជាទីគោរពស្រលាញ់កំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ។

ក្នុងនាទីជាកូនស្រីកត្តញូទោះរវល់យ៉ាងណាក៏ត្រូវឆ្លៀតពេលមកមើលថែម្ដាយនោះនាង បាន មុន្នីល័ក្ខ ក៏រៀបរាប់ភ្ជាប់រូបភាពកាន់ដៃម្ដាយខ្លួនថា«អោយកូនមានអារម្មណ៍ធ្វើការយ៉ាងមិចបើម៉ាក់ឈឺខ្លាំងបែបនេះកូនរឹតតែឈឺ ពេលលឺម៉ាក់ស្រែកថា ឈឺខ្លាំងណាស់ទ្រាំមិនបានទេ ពេញមួយយប់ហើយ»។

ពីសារបង្ហាញនូវចេតនាព្រួបារម្ភចំពោះម្ដាយទាំងកាយសឹងមិនចង់ឃ្លាតតារាស្រីក្នុងទ្រនំហង្សមាសរូបនេះបន្តថា«ម៉ាក់ស្រែករហូត ទាំងដែលលឺសំលេងខ្សាវៗ សឹងតែមិនលឺសំលេ​ង​សោះ មិនបានគេង ពេញមួយយប់ រហូតដល់ឥលូវនេះ មិនអាចញាំអីទាំងអស់តាំងពីម្សិល​មិ​ញរហូតដល់ម៉ោង ម៉ាក់ក៏មិនបានគេងកូនក៏មិនបានគេង បើអាចដូរបាន កូនសុំឈឺជំនួសម៉ាក់ មិនអោយម៉ាក់ឈឺចុកចាប់ខ្លាំងបែបនេះទេ»។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open