ករណីប្រមាថពូជសាសន៍ខ្មែរ តុលាការអោយចំប៉ីខ្មៅ ជាប់ពន្ធនាគារ២ឆ្នាំ តែអនុវត្ត១ឆ្នាំ និងវិន័យ៣លានរៀល
ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា និងលោក គុជ គឹមឡុង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសសាលក្រម ដោយផ្តន្ទាទោស ជនជាប់ឈ្មោះ យិន ហេង ហៅ «ចំប៉ីខ្មៅ» ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល ប៉ុន្តែទោសនេះឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ករណីប្រមាថជាតិសាសន៍ខ្មែរ។
ទោះបីអវត្តមានមេធាវីជនជាប់ចោទ យិន ហេង ប៉ុន្តែសវនាការសួរដេញដោល អាចដំណើរការទៅបាន ដោយហេតុថា ជនជាប់ចោទអាចឆ្លើយតទល់ជាមួយតុលាការបានដោយស្មគ្រ័ចិត្ត។ បាប់តាំងពីការសាកសួរពីដំបូងរហូតដល់បញ្ចប់ការជំនុំជម្រះ ជនជាប់បានសារភាពនូវទោសកំហុសរបស់ខ្លួន និងបានសម្តែងការស្តាយក្រោយចំពោះទ្វើរបស់ខ្លួនកន្លងមក។
ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់អោយមានការរើសអើង និងបទជេរប្តាតមាថជាសាធារណៈ តាមមាត្រា៤៩៦នៃក្រមព្រហ្មទ័ណ្ឌ ហើយចៅក្រមចេញដីកាសើបសួរបានសម្រេចចេញដីកាឃុំខ្លួននៅយប់ថ្ងៃទី០៦កុម្ភៈ ឆ្ដោនាំ២០១៩។
ជនជាប់ចោទនៅក្នុងសវនាការបានសារភាពកំហុសថាខ្លួនគេពិតជាបានជេរត្មះតិដៀលដូចនៅក្នុងវីដេអូរឃ្លីបយ៉ាងដូច្នេះមែន ដោយសារខឹងសម្បានិងយុវជន៣នាក់ជិៈម៉ូតូមកខោកក្បាលរបស់គេដោយមិនដឹងមូលហេតុ។ ជាមួយនិងការសារភាពកំហុស ជនត្រូវចោទក៏បានសូមអភ័យទោសសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសចំពោះកំហុសឆ្គងដែលកើតឡើងនោះ។
ដោយសារជនត្រូវចោទបានសារភាពកំហុស មិនមានឧបសគ្គស្មុគ្រស្មាញដល់នីតិវិធីតុលាការ ចៅក្រមជំនុំជំរះ លោក ម៉ៅ ស៊ីណា ក៏បានសម្រេចលើកពេលទៅប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ២០មិថុនា ឆ្នាំ២០១៩នេះ។
យិន ហេង ហៅចំប៉ីខ្មៅត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នៅ ហាងកាហ្វេ មួយកន្លែងក្នុងទឹកដីខណ្ឌដូនពេញ ហើយបានបញ្ជូនមកកាន់តុលាការនៅថ្ងៃទី ០៦កុម្ភៈ៕
អត្ថបទ៖ សុខលាភ