ជំងឺគ្រុនឈាមផ្ទុះឡើងគួរកត់សម្គាល់​ ១​ថ្ងៃមន្ទីរពេទ្យ​គន្ធ​បុប្ផា ទទួល​កុមារ​គ្រុនឈាម ជិត​៦០០​នាក់

ភ្នំពេញ៖ ត្រឹមតែ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ទីតាំង បាន​ទទួល​កុមារ​មាន​ជំងឺ​ចំនួន​៤,៣០៥​នាក់ ត្រូវ​បាន​ពិនិត្យ​និង​ព្យាបាល ក្នុង​នោះ​កុមារ​មាន​ជំងឺគ្រុនឈាម មាន​ចំនួន​ជិត​៦០០​នាក់ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ បាន​បង្ហោះ តួលេខ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ទីតាំង ​ប្រចាំ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នេះ បង្ហាញ​ថា ៖ កុមារ​មាន​ជំងឺ​ចំនួន ៤,៣០៥ នាក់ ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន ២៩៩០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ក្នុង​ចំណោម​កុមារ​ទាំងនោះ មាន ៥៧៧​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​៨៩​នាក់ ត្រូវ​បាន​វះកាត់ ។ ចំណុចដែលគួរកត់សម្គាល់​ គឺការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ ជាមួយនោះដែរមន្ទីពេទ្យ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ផ្ទុះ​នៃ​ជំងឺគ្រុនឈាម​គួរ​ឱ្យ​កត់សម្គាល់ ។ ដូច្នេះ សូម​អាណាព្យាបាល​កុមារ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​តាម​រយៈ​ការ​ការពារ​កុមារ​កុំឱ្យ​មូស​ខ្លាខាំ ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds