លោក ផែង វណ្ណៈ ត្រូវបានដោះលែងហើយ

ភ្នំពេញ៖លោក ផែង វណ្ណៈ ត្រូវប្រធានមណ្ឌលកែប្រែទី១ បានចេញលិខិតបង្គាប់ឲ្យដោះលែងលោក តាំងពីថ្ងៃទី១៧ ខែមិថុនា មិនមែនថ្ងៃទី១៨នេះទេ  លោក លី សុលេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសម្រេចទោស លោក ផែង វណ្ណៈ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ការចេញលិខិតដោះលែងរបស់ពន្ធនាគារ គឺធ្វើទៅតាមអំណាចសាលក្រមរបស់តុលាការភ្នំពេញ ដែលបានប្រកាសនៅថ្ងៃទី១៧មិថុនា។

រាប់ពីពេលដែលលោក ផែង វណ្ណៈ ជាប់ពន្ធនាគារ នៅថ្ងៃទី៣មេសា មកដល់ថ្ងៃទី១៧មិថុនា គឺមានរយៈពេល២ខែ១៥ថ្ងៃ។ តុលាការភ្នំពេញ បានកាត់ទោសលោករយៈពេល១ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារតែ២ខែ១៥ថ្ងៃប៉ុណ្ណោះ ឯទោសនៅសល់ គឺព្យួរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds